របៀបធ្វើ ខ្យងស្ងោទឹកប្រហុក
គ្រឿងផ្សំ
- ខ្យងស្រែ
- ប្រហុក ១ ស្លាបព្រាបាយកន្លះ (ចិញ្ច្រាំឱ្យម៉ដ្ឋ)
- គល់ស្លឹកគ្រៃ ៥ ស្លាបព្រាបាយ (ឬតាមចំណូលចិត)ហាន់ហើយ
- ខ្ទឹមស ៥ កំពឹស
- ផ្លែម្ទេសទុំ ៣ ផ្លែ ឬច្រើនតាមចំណូលចិត្តចិតតូចៗ
- ខ្ទឹមស និងម្ទេសបុកជាមួយគ្នាឲ្យម៉ត់
- ខ្ទឹមក្រហម ៣ មើមចិតតូចៗ
- ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ
- ស្លឹកក្រូចសើច ២ សន្លឹកហាន់តូចៗ
- រំដេង ១ ស្លាបព្រាបាយចិតឲ្យតូចៗ
- ទឹកឆ្អិន កន្លះចានចង្កឹះ
- ស្ករស ដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត
របៀបធ្វើទឹកប្រហុក
- អ្នកត្រូវយកចានមួយមកដាក់ ប្រហុកដែលចញ្ច្រាំរួច ទឹកក្រូចឆ្មារ ខ្ទឹមស ម្ទេសបុក រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹកក្រូចសើច និងទឹកឆ្អិន (បើចង់អោយមានពណ័ស ដាក់ទឹកដោះគោឆៅបន្តិច) កូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត (ភាគច្រើនរស់ជាតិរបស់វា គេធ្វើជូរ ប្រៃ ហឹល)។
របៀបធ្វើ
- ដាំទឹកអោយពុះ (ទឹកបន្តិច) ដាក់រំដេងបន្តិច ស្លឹកក្រូចសើចពីរបីសន្លឹក គល់ស្លឹកគ្រៃដំអោយបែក ២គល់ អំបិល ប៊ីចេង និង ស្ករ មួយមុខបន្តិច ដាក់ខ្យងស្ងោរប្រហែល ១០ ទៅ ១៥នាទី។
- ពេលញុំាំឆ្កិះយកសាច់ខ្យង ជ្រលក់ជាមួយទឹកប្រហុក ជាការស្រេច ៕
No comments:
Post a Comment