Blogerម្ហូបអាហា
Tuesday, May 3, 2016
ទឹកញ
របៀបធ្វើ ទឹកញ
ការធ្វើទឹកញមានលក្ខណៈសាមញ្ញនិងងាយស្រួលបំផុត។ ខាងក្រោមនេះគឺជា របៀបធ្វើទឹកញតាមអ្នកស្រុករស់នៅកោះហាវ៉ៃរបស់អាមេរិក។
#របៀបធ្វើ
- បេះញទុំពីចម្ការ ប៉ុន្តែមុនពេលវាប្រែទៅជាស។
- លាងទឹកឱ្យស្អាត រួចហាលថ្ងៃ។ ក្នុងពេលបីបួនម៉ោងវានឹងប្រែជាលឿងៗ ហើយចាប់ផ្តើមធុំក្លិនឈួលខ្លាំងពីញនោះ។
- បន្ទាប់មកដល់ពេលដែលត្រូវយកញទាំងនោះមកញាត់ចូលកូនដបតូចៗ។
- លោកអ្នកអាចច្រកដាក់កូនដបតូចៗ និងច្រកម្តង ២ ឬ ៣ ផ្លែ តែត្រូវធ្វើយ៉ាងណាឱ្យវាណែនក្នុងដបនោះ។
- ទុកចោល ៦ ទៅ ៨ សប្តាហ៍ លោកអ្នកអាចស្រឹតយកទឹកញមកទទួលទានបាន។ ទុកកាន់តែយូរកាន់តែល្អ ហើយទឹកកាន់តែខ្មៅកាន់តែល្អ។
- ផឹកមួយថ្ងៃ ៣០ មិល្លីលីត្រ ដើម្បីដើម្បីរក្សាសុខភាពទូទៅឱ្យនៅល្អ និងបង្កើនកម្លាំងខ្លាំងក្លានិងរហ័សរហួន។
អត្ថប្រយោជន៍ទឹកញ
- ការពារជំងឺមហារីក
- ការពារនិងជំរុញមុខងារថ្លើម
- សម្រួលសាច់ដុំកុំឱ្យចុករោយ
- ការពារកុំឱ្យធ្លាក់ចុះមុខងារខួរក្បារ និងរក្សាការចងចាំរបស់មនុស្ស
- បំបាត់ជំងឺសន្លាក់គ្រប់ប្រភេទ
- បន្ធូរបន្ថយជំងឺទឹកនោមផ្អែម៕
Thursday, April 21, 2016
នំផេនខេក
របៀបធ្វើ នំផេនខេក
គ្រឿងផ្សំ
- ម្សៅមី
- ស៊ុត
- ទឹកដោះគោ (ស្រស់)
- ស្ត្រប៊េរី
- ទឹកឃ្មុំ
- ប្រេងសន្តែក
វិធីធ្វើ
- លាយម្សៅមីនិងស៊ុតចូលគ្នា ហើយវាយឲម៉ត់ បន្ទាប់មក ចាក់ទឹកដោះគោចូល ហើយវាយឲម៉ត់ ទុកចោលប្រហែល 15-20 នាទី
- យកខ្ទះដាំ ហើយដាក់ប្រេងសន្តែក ចូលតិចៗ ដើម្បីកុំឲជាប់ខ្ទះ ដួសម្សៅចាក់ចូលក្នុងខ្ទះ ហើយទុករហូតដល់ឆ្អិន បន្ទាប់មករៀបនំ ដាក់ចានតាមដែលអ្នកចង់បាន។
នំក្រូច
នំក្រូច
+គ្រឿងផ្សំៈ
ម្សៅដំណើប ៣០០ក្រាម
ម្សៅខ្សាយ ២០០ ក្រាម
ម្សៅឡើង ឬម្សៅដុតនំ - ៥ ក្រាម ឬ១ស្លាបព្រាកាហ្វេ (Baking Powder)
សណ្តែកខៀវបកសំបករួច ២៥០ក្រាម
ល្ង ២ស្លាបព្រាបាយ
ស្ករស ២០០ ក្រាម
ខ្លាញ់ ១ ទៅ ២លីត្រ (ប្រេងឆា ឬខ្លាញ់សម្រាប់ចៀន ច្រើនល្មមអាចចៀនមួយលិចនំ)
+របៀបធ្វើៈ
លាងសណ្តែកខៀវ ៣ ទឹកឲស្អាត ហើយត្រាំ ៣០នាទី
លាយម្សៅដំណើប ម្សៅខ្សាយ និងម្សៅឡើង ឬម្សៅនំដុត រួចចាក់ទឹកប្រហែល ៣០០ មីលីលីត្រ រួចច្របាច់ម្សៅអោយសប់ល្អ ហើយទុក ៣០នាទីមួយអន្លើរ ។ ការទុកនេះដើម្បីអោយម្សៅឡើង ដំណើរការ ហើយពេលចៀនទៅវាប៉ោងល្អ ។ កំណត់សំគាល់ៈ ដាក់ម្សៅឡើងមិនអោយច្រើនជាង១ស្លាបព្រាកាហ្វេទេ ក្នូងចំនួនម្សៅខាងលើ មិនដូច្នេះទេ ពេលចៀនម្សៅឡើងនឹងធ្វើអោយនំផ្ទុះខ្លាញ់ ។
យកសណ្តែកដែលត្រាំទឹករួច មកដាក់ដាំដូចដាំបាយ ។ បើមានឆ្នាំងដាំបាយអគ្គីសនីកាន់តែល្អ ដោយសារវាមិនធ្វើអោយខ្លោចបាតឆ្នាំង ។ សណ្តែកឆ្អិនក្នុងរយៈពេលប្រមាណ ១៥នាទី ។
យកសណ្តែកដែលស្ងោរឆ្អិនរួច មកកិន ឬបុកជាមួយស្ករស ២៥០ក្រាមអោយម៉ត់ចូលគ្នាបានល្អ រួចមូលជាដំុៗប៉ុនពងក្រួច ឬធំជាងនេះតាមចំណូលចិត្តស្នូលនំក្រូច ។
ដាក់ខ្លាញ់ក្នុងខ្ទះ និងបើកភ្លើងអោយក្តៅ
យកខ្លាញ់បន្តិច មកលាបបាតដៃ ដើម្បីកុំអោយជាប់ដៃពេលលុញម្សៅ ហើយ យកម្សៅដែលលាយរួច មកមូល ហើយធ្វើរាងសំប៉ែត ហើយដាក់ស្នូលសណ្តែកចូល ។ ពេលលុញរួចហើយ យកនំជ្រលក់ល្ងបន្តិច មុនដាក់ចៀនក្នុងខ្លាញ់ ។
ស្រង់នំ ដែលឆ្អិនក្រឡាត ក្រហមល្អ ដាក់ចាន ជាការស្រេច ។
នំប៉ាវ
របៀបធ្វើនំប៉ាវ
គ្រឿងផ្សំម្សៅនំប៉ាវ :
- ម្សៅមី ៥០០ក្រាម
- ស្ករស ១០០ ក្រាម
- ម្សៅនំដុត (baking powder) ២ស្លាបព្រាកាហ្វេ
- ម្សៅឡើង (Yeast) ២ ស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាបាយ
- ទឹកដោះគោ ៤០០មីលីលីត្រ
- ប្រេងឆា ១ ស្លាបព្រាបាយ
- ទឹក ១៥០មីលីលីត្រ
គ្រឿងផ្សំស្នូលនំប៉ាវ :
- បិះគក់ ២ផ្លែរ
- ការ៉ុត ៣០០ក្រាម
- ផ្សិតស្លឹកត្រចៀកកណ្តុរ ១០០ក្រាម
- ផ្សិតកំប៉ុង ១កំប៉ុង
- សាច់ជ្រូកចិព្រាាំ ៤០០ក្រាម
- អំបិល ស្ករសរ ប្រេងឆា ទឹកសុីអុីវ
របៀបធ្វើ :
- យកម្ស៉ៅមី មកលាយនឹងគ្រឿងផ្សំសម្រាប់ធ្វើម្សៅ : លាយជាមួយម្ស៉ៅនំដុត ម្សៅឡើង ស្ករស អំបិល ប្រេងឆា ទឹកដោះគោ និងទឹក ។ លាយម្សៅ រួចច្របាច់អោយសប់ ។ ច្របាច់រហូតដល់ម្សៅដូចរូបខាងក្រោម ។ យកក្រណាត់សើមគ្របទុក ១ម៉ោង ។ ការគ្របនេះដើម្បើអោយម្ស៉ៅ និងមេម្ស៉ៅវាឡើងល្អ ។ ពេលម្ស៉ៅឡើងល្អ វាមានពពុះដូចពងបែកលើផ្នែកខាងលើម្សៅ នេះបព្ជាាក់ថាម្សៅគឺអាចយកមករុំបានហើយ ។
- ត្រាំផ្សិតស្លឹកត្រចៀកកណ្តុរ ១០នាទី រហូតដល់ផ្សិតរីក
ហាន់ ឬឈូសការ៉ុត បិះគក់ និងហាន់ផ្សិតកំប៉ុង និងផ្សិតស្លឹកត្រចៀកកណ្តុរអោយម៉ត់
- ចិញ្រាំសាច់ជ្រូកអោយម៉ត់
យកសាច់ជ្រូកចិញ្រាំ មកលាយជាមួយបន្លែដែលចិញ្រាំរួច រួចលាយជាមួយគ្រឿងអោយល្មមតាមរសជាតិចូលចិត្ត
- ស្ងោរពងទា ៦គ្រាប់ ដើម្បើដាក់លាយជាមួយស្នូល នំប៉ាវ
ពេលម្សៅនំប៉ាវទុក ១ម៉ោងក្រោយមក យកមកច្របាច់វា២នាទីទៀតអោយវាហាប់ល្អ
- លុញម្សៅជារាងទ្រវែង ហើយកាត់ជាពីរ រួចកាត់កំណាត់ម្សៅជាពីរៗរហូតដល់វាតូចល្មម ប៉ុនកណ្តាប់ដៃរ ។
- យកម្សៅប៉ុនកណ្តាប់ដៃនោះមកលុញ កិនអោយវាសំប៉ែត ។ អាចយកសម្រាប់កិន ឬដបស្រា មកកិនក៏បាន ។ ពេលកិនដើម្បីកុំអោយជាប់ ត្រូវរោយម្សៅមីទទេ លើកំរាល ។
យកស្នូលដែលលាយគ្រឿងរួចមកដាក់កណ្តាល រួចកាត់ពងទា ១កំណាត់ដាក់ជាមួយ ។ រួចរុំម្សៅជារាងជាយៗ រួចវេញចុងម្សៅ ដើម្បីបិតវាអោយជិត ។ កាត់ក្រដាស់ទ្រនាប់នំប៉ាវរាងការេ ប៉ុនបាតដៃទ្រាប់ ។ រំុម្សៅនំរហូតអស់ ។
យកម្សៅមកចំអិន ក្នុងឡាំងសុឹង រយះពេល ១ម៉ោងជាការស្រេច ។
Wednesday, April 20, 2016
ទឹកត្រឡាច
របៀបធ្វើ ទឹកត្រឡាច
គ្រឿងផ្សំ
- ត្រឡាច ២-៣ ផ្លែ (ចាស់)
- ស្ករស ១គីឡួក្រាម
- ទឹកធម្មតា ៨-១០ លីត្រ
- ស្លឹកតើយ ៥-៦ សន្លឹក
របៀបធ្វើ
- យកត្រឡាចមកលាងអោយស្អាត រួចកាត់ជាកង់ៗ មិនចិតសំបក ចេញទេបន្ទាប់មកយកទៅអាំងអោយគ្រៀមឆ្អិនបន្តិច រួចទុកមួយអន្លើ។
- យកទឹកទៅដាំអោយពុះ រួចដាក់ត្រឡាចដែលអាំងហើយចូលទុកអោយពុះបន្តិច ទើបដាក់ ស្ករស ស្លឹកតើយចូល រំងាស់រយះពេល ២០ ទៅ ៣០នាទី ហើយស្រង់ត្រឡាច និងស្លឹកតើយចេញ រជាការស្រេច ៕
ពងទាចៀនត្រីប្រម៉ា
របៀបធ្វើ ពងទាចៀនត្រីប្រម៉ា
គ្រឿងផ្សំ
- ពងទា ៤គ្រាប់
- ត្រីប្រម៉ា ១ខាំ
- សាច់ជ្រូក ១ខាំ
- ទឹកត្រី ១ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយ
- ម្ទេស
- ខ្ទឹមស ៤កំពឹស
- ប្រេងឆា
- បន្លែរ ត្របស្រួយ ពពាយ ត្រសក់ ស្ពៃក្តោប ................
របៀបធ្វើ
- សាច់ជ្រូក ខ្ទឹមស ម្ទេស និងត្រីប្រម៉ាចិញ្ច្រាំអោយម៉ត់
- គោះពងទាវាយអោយបែក រួចដាក់សាច់ជ្រូក និងត្រីប្រម៉ាចូលកូរ អោយសព្វល្អ។
- ដាក់គ្រឿងផ្សំរសជាតិចូល។
- ដាំប្រេងឆាអោយក្តៅចាត់ល្បាយពងទាចូលចៀន អោយក្រៀម ទាំងសងខាង។
- រៀបបន្លែរដាក់ចាន ញាុំជាមួយពងទាចៀនត្រីប្រម៉ា ជាការស្រេច៕
ការ៉េមស្វាយ
របៀបធ្វើការ៉េមស្វាយ
🏻គ្រឿងផ្សំ
- គ្រីមសំរាប់ធ្វើការ៉េម
- ទឹកដោះគោខាប់
- ស្វាយទុំយកទៅក្រឡុកក្នុងម៉ាសីុនកិនទឹកក្រឡុ
- ទឹក Vanilla ( ដាក់ក៏បាន អត់ក៏បាន)
បន្ទាប់ពីវាយគ្រីម និងដាក់បញ្ចូលគ្នានូវគ្រឿងផ្សំទាំងអស់រួចហើយ យើងត្រូវគ្របការ៉េមដែលមិនទាន់កក ហើយយកវាទៅដាក់ក្នុងទូរទឹកកក នៅកន្លែងដែលកក 4-5ម៉ោងឬ មួយយប់
Subscribe to:
Posts (Atom)