Thursday, April 21, 2016

នំប៉ាវ

របៀបធ្វើនំប៉ាវ គ្រឿងផ្សំម្សៅនំប៉ាវ : - ម្សៅមី ៥០០ក្រាម - ស្ករស ១០០ ក្រាម - ម្សៅនំដុត (baking powder) ២ស្លាបព្រាកាហ្វេ - ម្សៅឡើង (Yeast) ២ ស្លាបព្រាកាហ្វេ - អំបិល កន្លះស្លាបព្រាបាយ - ទឹកដោះគោ ៤០០មីលីលីត្រ - ប្រេងឆា ១ ស្លាបព្រាបាយ - ទឹក ១៥០មីលីលីត្រ គ្រឿងផ្សំស្នូលនំប៉ាវ : - បិះគក់ ២ផ្លែរ - ការ៉ុត ៣០០ក្រាម - ផ្សិតស្លឹកត្រចៀកកណ្តុរ ១០០ក្រាម - ផ្សិតកំប៉ុង ១កំប៉ុង - សាច់ជ្រូកចិព្រាាំ ៤០០ក្រាម - អំបិល ស្ករសរ ប្រេងឆា ទឹកសុីអុីវ របៀបធ្វើ : - យកម្ស៉ៅមី មកលាយនឹងគ្រឿងផ្សំសម្រាប់ធ្វើម្សៅ : លាយជាមួយម្ស៉ៅនំដុត ម្សៅឡើង ស្ករស អំបិល ប្រេងឆា ទឹកដោះគោ និងទឹក ។ លាយម្សៅ រួចច្របាច់អោយសប់ ។ ច្របាច់រហូតដល់ម្សៅដូចរូបខាងក្រោម ។ យកក្រណាត់សើមគ្របទុក ១ម៉ោង ។ ការគ្របនេះដើម្បើអោយម្ស៉ៅ និងមេម្ស៉ៅវាឡើងល្អ ។ ពេលម្ស៉ៅឡើងល្អ វាមានពពុះដូចពងបែកលើផ្នែកខាងលើម្សៅ នេះបព្ជាាក់ថាម្សៅគឺអាចយកមករុំបានហើយ ។ - ត្រាំផ្សិតស្លឹកត្រចៀកកណ្តុរ ១០នាទី រហូតដល់ផ្សិតរីក ហាន់ ឬឈូសការ៉ុត បិះគក់ និងហាន់ផ្សិតកំប៉ុង និងផ្សិតស្លឹកត្រចៀកកណ្តុរអោយម៉ត់ - ចិញ្រាំសាច់ជ្រូកអោយម៉ត់ យកសាច់ជ្រូកចិញ្រាំ មកលាយជាមួយបន្លែដែលចិញ្រាំរួច រួចលាយជាមួយគ្រឿងអោយល្មមតាមរសជាតិចូលចិត្ត - ស្ងោរពងទា ៦គ្រាប់ ដើម្បើដាក់លាយជាមួយស្នូល នំប៉ាវ ពេលម្សៅនំប៉ាវទុក ១ម៉ោងក្រោយមក យកមកច្របាច់វា២នាទីទៀតអោយវាហាប់ល្អ - លុញម្សៅជារាងទ្រវែង ហើយកាត់ជាពីរ រួចកាត់កំណាត់ម្សៅជាពីរៗរហូតដល់វាតូចល្មម ប៉ុនកណ្តាប់ដៃរ ។ - យកម្សៅប៉ុនកណ្តាប់ដៃនោះមកលុញ កិនអោយវាសំប៉ែត ។ អាចយកសម្រាប់កិន ឬដបស្រា មកកិនក៏បាន ។ ពេលកិនដើម្បីកុំអោយជាប់ ត្រូវរោយម្សៅមីទទេ លើកំរាល ។ យកស្នូលដែលលាយគ្រឿងរួចមកដាក់កណ្តាល រួចកាត់ពងទា ១កំណាត់ដាក់ជាមួយ ។ រួចរុំម្សៅជារាងជាយៗ រួចវេញចុងម្សៅ ដើម្បីបិតវាអោយជិត ។ កាត់ក្រដាស់ទ្រនាប់នំប៉ាវរាងការេ ប៉ុនបាតដៃទ្រាប់ ។ រំុម្សៅនំរហូតអស់ ។ យកម្សៅមកចំអិន ក្នុងឡាំងសុឹង រយះពេល ១ម៉ោងជាការស្រេច ។

No comments:

Post a Comment