Thursday, April 21, 2016

នំផេនខេក

របៀបធ្វើ នំផេនខេក គ្រឿងផ្សំ - ម្សៅមី - ស៊ុត - ទឹកដោះគោ (ស្រស់) - ស្ត្រប៊េរី - ទឹកឃ្មុំ - ប្រេងសន្តែក វិធីធ្វើ - លាយម្សៅមីនិងស៊ុតចូលគ្នា ហើយវាយឲម៉ត់ បន្ទាប់មក ចាក់ទឹកដោះគោចូល ហើយវាយឲម៉ត់ ទុកចោលប្រហែល 15-20 នាទី - យកខ្ទះដាំ ហើយដាក់ប្រេងសន្តែក ចូលតិចៗ ដើម្បីកុំឲជាប់ខ្ទះ ដួសម្សៅចាក់ចូលក្នុងខ្ទះ ហើយទុករហូតដល់ឆ្អិន បន្ទាប់មករៀបនំ ដាក់ចានតាមដែលអ្នកចង់បាន។

នំក្រូច

នំក្រូច +គ្រឿងផ្សំៈ ម្សៅដំណើប ៣០០ក្រាម ម្សៅខ្សាយ ២០០ ក្រាម ម្សៅឡើង ឬម្សៅដុតនំ - ៥ ក្រាម ឬ១ស្លាបព្រាកាហ្វេ (Baking Powder) សណ្តែកខៀវបកសំបករួច ២៥០ក្រាម ល្ង ២ស្លាបព្រាបាយ ស្ករស ២០០ ក្រាម ខ្លាញ់ ១ ទៅ ២លីត្រ (ប្រេងឆា ឬខ្លាញ់សម្រាប់ចៀន ច្រើនល្មមអាចចៀនមួយលិចនំ) +របៀបធ្វើៈ លាងសណ្តែកខៀវ ៣ ទឹកឲស្អាត ហើយត្រាំ ៣០នាទី លាយម្សៅដំណើប ម្សៅខ្សាយ និងម្សៅឡើង ឬម្សៅនំដុត រួចចាក់ទឹកប្រហែល ៣០០ មីលីលីត្រ រួចច្របាច់ម្សៅអោយសប់ល្អ ហើយទុក ៣០នាទីមួយអន្លើរ ។ ការទុកនេះដើម្បីអោយម្សៅឡើង ដំណើរការ ហើយពេលចៀនទៅវាប៉ោងល្អ ។ កំណត់សំគាល់ៈ ដាក់ម្សៅឡើងមិនអោយច្រើនជាង១ស្លាបព្រាកាហ្វេទេ ក្នូងចំនួនម្សៅខាងលើ មិនដូច្នេះទេ ពេលចៀនម្សៅឡើងនឹងធ្វើអោយនំផ្ទុះខ្លាញ់ ។ យកសណ្តែកដែលត្រាំទឹករួច មកដាក់ដាំដូចដាំបាយ ។ បើមានឆ្នាំងដាំបាយអគ្គីសនីកាន់តែល្អ ដោយសារវាមិនធ្វើអោយខ្លោចបាតឆ្នាំង ។ សណ្តែកឆ្អិនក្នុងរយៈពេលប្រមាណ ១៥នាទី ។ យកសណ្តែកដែលស្ងោរឆ្អិនរួច មកកិន ឬបុកជាមួយស្ករស ២៥០ក្រាមអោយម៉ត់ចូលគ្នាបានល្អ រួចមូលជាដំុៗប៉ុនពងក្រួច ឬធំជាងនេះតាមចំណូលចិត្តស្នូលនំក្រូច ។ ដាក់ខ្លាញ់ក្នុងខ្ទះ និងបើកភ្លើងអោយក្តៅ យកខ្លាញ់បន្តិច មកលាបបាតដៃ ដើម្បីកុំអោយជាប់ដៃពេលលុញម្សៅ ហើយ យកម្សៅដែលលាយរួច មកមូល ហើយធ្វើរាងសំប៉ែត ហើយដាក់ស្នូលសណ្តែកចូល ។ ពេលលុញរួចហើយ យកនំជ្រលក់ល្ងបន្តិច មុនដាក់ចៀនក្នុងខ្លាញ់ ។ ស្រង់នំ ដែលឆ្អិនក្រឡាត ក្រហមល្អ ដាក់ចាន ជាការស្រេច ។

នំប៉ាវ

របៀបធ្វើនំប៉ាវ គ្រឿងផ្សំម្សៅនំប៉ាវ : - ម្សៅមី ៥០០ក្រាម - ស្ករស ១០០ ក្រាម - ម្សៅនំដុត (baking powder) ២ស្លាបព្រាកាហ្វេ - ម្សៅឡើង (Yeast) ២ ស្លាបព្រាកាហ្វេ - អំបិល កន្លះស្លាបព្រាបាយ - ទឹកដោះគោ ៤០០មីលីលីត្រ - ប្រេងឆា ១ ស្លាបព្រាបាយ - ទឹក ១៥០មីលីលីត្រ គ្រឿងផ្សំស្នូលនំប៉ាវ : - បិះគក់ ២ផ្លែរ - ការ៉ុត ៣០០ក្រាម - ផ្សិតស្លឹកត្រចៀកកណ្តុរ ១០០ក្រាម - ផ្សិតកំប៉ុង ១កំប៉ុង - សាច់ជ្រូកចិព្រាាំ ៤០០ក្រាម - អំបិល ស្ករសរ ប្រេងឆា ទឹកសុីអុីវ របៀបធ្វើ : - យកម្ស៉ៅមី មកលាយនឹងគ្រឿងផ្សំសម្រាប់ធ្វើម្សៅ : លាយជាមួយម្ស៉ៅនំដុត ម្សៅឡើង ស្ករស អំបិល ប្រេងឆា ទឹកដោះគោ និងទឹក ។ លាយម្សៅ រួចច្របាច់អោយសប់ ។ ច្របាច់រហូតដល់ម្សៅដូចរូបខាងក្រោម ។ យកក្រណាត់សើមគ្របទុក ១ម៉ោង ។ ការគ្របនេះដើម្បើអោយម្ស៉ៅ និងមេម្ស៉ៅវាឡើងល្អ ។ ពេលម្ស៉ៅឡើងល្អ វាមានពពុះដូចពងបែកលើផ្នែកខាងលើម្សៅ នេះបព្ជាាក់ថាម្សៅគឺអាចយកមករុំបានហើយ ។ - ត្រាំផ្សិតស្លឹកត្រចៀកកណ្តុរ ១០នាទី រហូតដល់ផ្សិតរីក ហាន់ ឬឈូសការ៉ុត បិះគក់ និងហាន់ផ្សិតកំប៉ុង និងផ្សិតស្លឹកត្រចៀកកណ្តុរអោយម៉ត់ - ចិញ្រាំសាច់ជ្រូកអោយម៉ត់ យកសាច់ជ្រូកចិញ្រាំ មកលាយជាមួយបន្លែដែលចិញ្រាំរួច រួចលាយជាមួយគ្រឿងអោយល្មមតាមរសជាតិចូលចិត្ត - ស្ងោរពងទា ៦គ្រាប់ ដើម្បើដាក់លាយជាមួយស្នូល នំប៉ាវ ពេលម្សៅនំប៉ាវទុក ១ម៉ោងក្រោយមក យកមកច្របាច់វា២នាទីទៀតអោយវាហាប់ល្អ - លុញម្សៅជារាងទ្រវែង ហើយកាត់ជាពីរ រួចកាត់កំណាត់ម្សៅជាពីរៗរហូតដល់វាតូចល្មម ប៉ុនកណ្តាប់ដៃរ ។ - យកម្សៅប៉ុនកណ្តាប់ដៃនោះមកលុញ កិនអោយវាសំប៉ែត ។ អាចយកសម្រាប់កិន ឬដបស្រា មកកិនក៏បាន ។ ពេលកិនដើម្បីកុំអោយជាប់ ត្រូវរោយម្សៅមីទទេ លើកំរាល ។ យកស្នូលដែលលាយគ្រឿងរួចមកដាក់កណ្តាល រួចកាត់ពងទា ១កំណាត់ដាក់ជាមួយ ។ រួចរុំម្សៅជារាងជាយៗ រួចវេញចុងម្សៅ ដើម្បីបិតវាអោយជិត ។ កាត់ក្រដាស់ទ្រនាប់នំប៉ាវរាងការេ ប៉ុនបាតដៃទ្រាប់ ។ រំុម្សៅនំរហូតអស់ ។ យកម្សៅមកចំអិន ក្នុងឡាំងសុឹង រយះពេល ១ម៉ោងជាការស្រេច ។

Wednesday, April 20, 2016

ទឹកត្រឡាច

របៀបធ្វើ ទឹកត្រឡាច គ្រឿងផ្សំ - ត្រឡាច ២-៣ ផ្លែ (ចាស់) - ស្ករស ១គីឡួក្រាម - ទឹកធម្មតា ៨-១០ លីត្រ - ស្លឹកតើយ ៥-៦ សន្លឹក របៀបធ្វើ - យកត្រឡាចមកលាងអោយស្អាត រួចកាត់ជាកង់ៗ មិនចិតសំបក ចេញទេបន្ទាប់មកយកទៅអាំងអោយគ្រៀមឆ្អិនបន្តិច រួចទុកមួយអន្លើ។ - យកទឹកទៅដាំអោយពុះ រួចដាក់ត្រឡាចដែលអាំងហើយចូលទុកអោយពុះបន្តិច ទើបដាក់ ស្ករស ស្លឹកតើយចូល រំងាស់រយះពេល ២០ ទៅ ៣០នាទី ហើយស្រង់ត្រឡាច និងស្លឹកតើយចេញ រជាការស្រេច ៕

ពងទាចៀនត្រីប្រម៉ា

របៀបធ្វើ ពងទាចៀនត្រីប្រម៉ា គ្រឿងផ្សំ - ពងទា ៤គ្រាប់ - ត្រីប្រម៉ា ១ខាំ - សាច់ជ្រូក ១ខាំ - ទឹកត្រី ១ស្លាបព្រាបាយ - ស្ករស ១ស្លាបព្រាបាយ - ម្ទេស - ខ្ទឹមស ៤កំពឹស - ប្រេងឆា - បន្លែរ ត្របស្រួយ ពពាយ ត្រសក់ ស្ពៃក្តោប ................ របៀបធ្វើ - សាច់ជ្រូក ខ្ទឹមស ម្ទេស និងត្រីប្រម៉ាចិញ្ច្រាំអោយម៉ត់ - គោះពងទាវាយអោយបែក រួចដាក់សាច់ជ្រូក និងត្រីប្រម៉ាចូលកូរ អោយសព្វល្អ។ - ដាក់គ្រឿងផ្សំរសជាតិចូល។ - ដាំប្រេងឆាអោយក្តៅចាត់ល្បាយពងទាចូលចៀន អោយក្រៀម ទាំងសងខាង។ - រៀបបន្លែរដាក់ចាន ញាុំជាមួយពងទាចៀនត្រីប្រម៉ា ជាការស្រេច៕

ការ៉េមស្វាយ

របៀបធ្វើការ៉េមស្វាយ 🏻គ្រឿងផ្សំ - គ្រីមសំរាប់ធ្វើការ៉េម - ទឹកដោះគោខាប់ - ស្វាយទុំយកទៅក្រឡុកក្នុងម៉ាសីុនកិនទឹកក្រឡុ - ទឹក Vanilla ( ដាក់ក៏បាន អត់ក៏បាន) បន្ទាប់ពីវាយគ្រីម និងដាក់បញ្ចូលគ្នានូវគ្រឿងផ្សំទាំងអស់រួចហើយ យើងត្រូវគ្របការ៉េមដែលមិនទាន់កក ហើយយកវាទៅដាក់ក្នុងទូរទឹកកក នៅកន្លែងដែលកក 4-5ម៉ោងឬ មួយយប់

Wednesday, April 13, 2016

​ការ៉េម​ទឹក​ដោះគោ​ល្ពៅ

តើ​បងៗស្ត្រីមេផ្ទះ​ចង់​ចេះ​ធ្វើ​ការ៉េម​ទឹក​ដោះគោ​ល្ពៅដ៏​ឆ្ងាញ់​សម្រាប់​កូនៗ និង​ គ្រួសារជា​ទី​ស្រឡាញ់​របស់​អ្នក​ទេ? ថ្ងៃនេះ​មក​សាកល្បង​ជាមួយនឹង​ មង្គលការ ទាំង​អស់​គ្នា អ្នក​នឹង​ទទួលបាន​ការ៉េម​ដ៏មាន​រស់​ជាតិ​ឆ្ងាញ់​ក្នុង​រយៈពេល ២០នាទី។ គ្រឿងផ្សំ - ល្ពៅ ២០០ក្រាម - ទឹកដោះគោជូរ​មានជាតិស្ករ ២០០ក្រាម - ទឹកដោះគោខាប់ ៣០ ទៅ ៤០ មីលីលីត្រ ជំហានទី ១៖ - ល្ពៅកាត់​ជាដំតូចៗ ស្ងោឆ្អិន ទុកឲ្យត្រជាក់ ជំហានទី ២៖ - ល្ពៅត្រជាក់ហើយ​យកដាក់ក្នុង​ទូទឹកកក​រហូត​ដល់កក ជំហានទី ៣៖ - យកល្ពៅកក និង​ទឹកយ៉ាអួរទៅ​កិនឲ្យ​ម៉ត់ - នៅពេលដែលល្ពៅម៉ត់បន្ថែម​ទឹកដោះគោខាប់ យើង​កិនប្រហែល ២-៣ នាទីទៀត។ ជំហានទី ៤៖ - ដាក់ក្រែមចូល​ទៅក្នុងប្រអប់​បិទជិតរួច​ដាក់ចូលក្នុង​ទូទឹកកក ២ ម៉ោងញាុំបាន​ហើយ៕

Sunday, April 10, 2016

ការ៉េមចេកស្លឹកតយ

របៀបធ្វើ ការ៉េមចេកស្លឹកតយ  គ្រឿងផ្សំ: - ទឹកដោះគោជូរ 300ml (ប្រមាណ 3 ប្រអប់) - ខ្ទិះដូងកំប៉ុងទិញនៅផ្សារឬផ្សារទំនើប 150ml - ទឹកដោះគោខាប់ 150ml - ស្លឹកតើយ (តយ) ៥ស្លឹក - សណ្តែកដីលីង តាមចង់ - ដូងសរសៃ - ចេក ៤ ផ្លែ របៀបធ្វើ - ចេក1កាត់ជា3រឺ4 - យកស្លឹកតយទៅកិនហើយយកតែទឹក - លាយទឹកដោះគោជូរ, ទឹកដោះគោខាប់ និង ខ្ទិះដូង ទឹកស្លឹកតយ ក្នុងចានធំមួយ - ដាក់ខ្ទិះដែលលាយហើយចូលក្នុងប្រអប់ការ៉េម បន្ទាប់មក ដាក់ចេក 1ស្រទាប់ហើយសណ្តែកដី សរសៃដូង ធ្វើរបៀបនេះរហូតដល់អស់។ - ទុកសណ្តែកដី សរសៃដូងនិងខ្ទិះដូងខ្លះសម្រាប់ដាក់ខាងលើ ដាក់ ខ្ទិះដូងខាងលើច្រើនកុំឲ្យធ្លាក់សណ្ដែកដីនិងសរសៃដូងខណៈពេលដែលយើងបរិភោគ។ - យកទៅដាក់ទូរទឹកកក 4h ។ (អាស្រ័យលើទូរទឹកកក ខ្លះ 2 ម៉ោង រឹងហើយ.