Monday, February 29, 2016

ជើងជ្រូកបំពង់ស្រួយ

របៀបធ្វើ ជើងជ្រូកបំពង់ស្រួយ
គ្រឿងផ្សំ
    - ជើងជ្រូក(ជើងមុខ)១គ.ក្រ
    - អុបឆឺយ(ឈើឯម) ៣ចំណិត
    - ប៉ូចកាក់ ៤ផ្កា
    - ឬសជីរវ៉ាន់ស៊ុយ ដំឲ្យបែក ៤គល់
    - ខ្ទឹមស ៨ទៅ ១០កំពឹស
    - ម្រេចគ្រាប់ ១០គ្រាប់
    - ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ
    - ទឹកម្ទេស ៣ស្លាបព្រាបាយ
    - បន្លែស្រស់ៗ ស្ពៃក្ដោប ប៉េងប៉ោះ ១មុខៗ ២០០ក្រាម
    - ប្រេងឆា សម្រាប់បំពង ២វែកសម្ល

វិធីធ្វើ
    ១. ជើងជ្រូក រោលឆ្អើរភ្លើងឲ្យក្រៀម មុននឹងយកទៅលាងទឹកឲ្យស្អាត កោររោមរលីង រួចលាងទឹកម្ដងទៀត ហើយសំដិលឲ្យស្ងួត ។

    ២. បុកខ្ទឹមស ម្រេច និង ឫសជីរវ៉ានស៊ុយចូលគ្នា ទុកមួយអន្លើសិន ។

    ៣. ជើងជ្រូក រៀបដាក់ចូលឆ្នាំង សម្រាប់ស្ងោរ ចាក់ទឹកចូលល្មមលិច រួចបង់ មើមខ្ទឹម ម្រេច និងឫសជីរវ៉ាន់ស៊ុយ ដែលបុកហើយ ចូល។ ថែមអុបឆឺយ ប៉ូចកាក់ ទឹកស៊ីអ៊ីវ និងទឹកម្ទេស ហើយរំងាស់ប្រមាណ២ម៉ោង ។ បើរីងទឹក ថែមទឹកចូលទៀត រំងាស់រហូតជើងជ្រូកផុយ សឹមស្រង់ឡើងទុកឲ្យស្ងួត ។

    ៤. ដាក់ខ្ទះលើភ្លើងឲ្យក្ដៅ ហើយចាក់ប្រេងឆាចូល ។ បន្ទាប់មកដាក់ជើងជ្រូក នោះចូលបំពងឲ្យស្រួយ ដោយប្រើរយៈពេលប្រមាណ ១៥ ទៅ ២០នាទី សឹមដួសឡើងទុកឲ្យស្រស់ប្រេង ។

    ៥. រៀបជើងជ្រូកបំពង ដាក់ចាន និងបន្លែ ទឹកត្រីបុក ញ៉ាំជាមួយបាយក្ដៅៗ ៕

No comments:

Post a Comment