របៀបធ្វើ នំប័ុង
គ្រឿងផ្សំ
- ម្សៅមី ២កំប៉ុង
- ម្សៅដំបែ ឬ ម្សៅហើម ១ស្លាបព្រាបាយ
- ទឹកដោះគោឆៅ ១កំប៉ុង
- ស្ករ ២ស្លាបព្រាកាហ្វេ
- ប្រេងចៀន ១ស្លាបព្រា
- អំបិល ចុងស្លាបព្រាកាហ្វេ
របៀបធ្វើ
- កំដៅទឹកដោះគោ រួចចាក់ស្ករ អំបិល ប្រេងចៀន និង មេដំបែចូល លាយអោយសព្វ។
- បន្ទាប់មកចាក់ម្សៅចូល លាយរហូត ដល់ស្អិតរមួត កើតជាដុំ មូលមួយដុំ។
- យកដុំម្សៅគ្របទុកចោល ប្រហែល ១៥នាទី។
- យកម្សៅ បែងជាពីរដុំ ច្របាច់ពូតជារាង មូល ពងក្រពើ ឬ ទ្រវែង រួចយកកំាបិតឆូតមុខលើ មួយឆ្នូត ពីរ សម្រាប់លំអនំ។
- តម្រៀបម្សៅដែលលុញហើយ ទៅលើថាស ទុកចោល ប្រហែល ៣០នាទី។
- កំដៅឡចង្រ្កាន អោយក្តៅ កម្រិត ៣៧៥អង្សា ហ្វារិនហៃ ឬ ១៩០អង្សាសេ។
- ដាក់ថាសនំចូលឡ ដុតចំនួន ៤០នាទី។
- បើមិនចង់អោយខ្លោចមុខលើ សូមយក បន្ទះអាលុយមីញ៉ូម បត់ដាក់ពីលើនំ នៅពេលដុតបាន ៣០នាទី បន្ទាប់មក ទើបដុតបន្ត ចំនួន ១០នាទីទៀត ដើម្បីអោយនំប័ុង ឆ្អិនសព្វ។
- ពេលឆ្អិន អាចបរិភោគលេងធម្មតា ឬ ជាមួយទឹកស៊ុប ការី សម្លខ្ទិះ ណាតាំង កាពិឃិញ ត្រីខ ទឹកដោះគោផ្អែម ជាដើម។
No comments:
Post a Comment