Tuesday, May 3, 2016

ទឹកញ

របៀបធ្វើ ទឹកញ ការធ្វើទឹកញមានលក្ខណៈសាមញ្ញនិងងាយស្រួលបំផុត។ ខាងក្រោមនេះគឺជា របៀបធ្វើទឹកញតាមអ្នកស្រុករស់នៅកោះហាវ៉ៃរបស់អាមេរិក។ #របៀបធ្វើ - បេះញទុំពីចម្ការ ប៉ុន្តែមុនពេលវាប្រែទៅជាស។ - លាងទឹកឱ្យស្អាត រួចហាលថ្ងៃ។ ក្នុងពេលបីបួនម៉ោងវានឹងប្រែជាលឿងៗ ហើយចាប់ផ្តើមធុំក្លិនឈួលខ្លាំងពីញនោះ។ - បន្ទាប់មកដល់ពេលដែលត្រូវយកញទាំងនោះមកញាត់ចូលកូនដបតូចៗ។ - លោកអ្នកអាចច្រកដាក់កូនដបតូចៗ និងច្រកម្តង ២ ឬ ៣ ផ្លែ តែត្រូវធ្វើយ៉ាងណាឱ្យវាណែនក្នុងដបនោះ។ - ទុកចោល ៦ ទៅ ៨ សប្តាហ៍ លោកអ្នកអាចស្រឹតយកទឹកញមកទទួលទានបាន។ ទុកកាន់តែយូរកាន់តែល្អ ហើយទឹកកាន់តែខ្មៅកាន់តែល្អ។ - ផឹកមួយថ្ងៃ ៣០ មិល្លីលីត្រ ដើម្បីដើម្បីរក្សាសុខភាពទូទៅឱ្យនៅល្អ និងបង្កើនកម្លាំងខ្លាំងក្លានិងរហ័សរហួន។ អត្ថប្រយោជន៍ទឹកញ - ការពារជំងឺមហារីក - ការពារនិងជំរុញមុខងារថ្លើម - សម្រួលសាច់ដុំកុំឱ្យចុករោយ - ការពារកុំឱ្យធ្លាក់ចុះមុខងារខួរក្បារ និងរក្សាការចងចាំរបស់មនុស្ស - បំបាត់ជំងឺសន្លាក់គ្រប់ប្រភេទ - បន្ធូរបន្ថយជំងឺទឹកនោមផ្អែម៕

Thursday, April 21, 2016

នំផេនខេក

របៀបធ្វើ នំផេនខេក គ្រឿងផ្សំ - ម្សៅមី - ស៊ុត - ទឹកដោះគោ (ស្រស់) - ស្ត្រប៊េរី - ទឹកឃ្មុំ - ប្រេងសន្តែក វិធីធ្វើ - លាយម្សៅមីនិងស៊ុតចូលគ្នា ហើយវាយឲម៉ត់ បន្ទាប់មក ចាក់ទឹកដោះគោចូល ហើយវាយឲម៉ត់ ទុកចោលប្រហែល 15-20 នាទី - យកខ្ទះដាំ ហើយដាក់ប្រេងសន្តែក ចូលតិចៗ ដើម្បីកុំឲជាប់ខ្ទះ ដួសម្សៅចាក់ចូលក្នុងខ្ទះ ហើយទុករហូតដល់ឆ្អិន បន្ទាប់មករៀបនំ ដាក់ចានតាមដែលអ្នកចង់បាន។

នំក្រូច

នំក្រូច +គ្រឿងផ្សំៈ ម្សៅដំណើប ៣០០ក្រាម ម្សៅខ្សាយ ២០០ ក្រាម ម្សៅឡើង ឬម្សៅដុតនំ - ៥ ក្រាម ឬ១ស្លាបព្រាកាហ្វេ (Baking Powder) សណ្តែកខៀវបកសំបករួច ២៥០ក្រាម ល្ង ២ស្លាបព្រាបាយ ស្ករស ២០០ ក្រាម ខ្លាញ់ ១ ទៅ ២លីត្រ (ប្រេងឆា ឬខ្លាញ់សម្រាប់ចៀន ច្រើនល្មមអាចចៀនមួយលិចនំ) +របៀបធ្វើៈ លាងសណ្តែកខៀវ ៣ ទឹកឲស្អាត ហើយត្រាំ ៣០នាទី លាយម្សៅដំណើប ម្សៅខ្សាយ និងម្សៅឡើង ឬម្សៅនំដុត រួចចាក់ទឹកប្រហែល ៣០០ មីលីលីត្រ រួចច្របាច់ម្សៅអោយសប់ល្អ ហើយទុក ៣០នាទីមួយអន្លើរ ។ ការទុកនេះដើម្បីអោយម្សៅឡើង ដំណើរការ ហើយពេលចៀនទៅវាប៉ោងល្អ ។ កំណត់សំគាល់ៈ ដាក់ម្សៅឡើងមិនអោយច្រើនជាង១ស្លាបព្រាកាហ្វេទេ ក្នូងចំនួនម្សៅខាងលើ មិនដូច្នេះទេ ពេលចៀនម្សៅឡើងនឹងធ្វើអោយនំផ្ទុះខ្លាញ់ ។ យកសណ្តែកដែលត្រាំទឹករួច មកដាក់ដាំដូចដាំបាយ ។ បើមានឆ្នាំងដាំបាយអគ្គីសនីកាន់តែល្អ ដោយសារវាមិនធ្វើអោយខ្លោចបាតឆ្នាំង ។ សណ្តែកឆ្អិនក្នុងរយៈពេលប្រមាណ ១៥នាទី ។ យកសណ្តែកដែលស្ងោរឆ្អិនរួច មកកិន ឬបុកជាមួយស្ករស ២៥០ក្រាមអោយម៉ត់ចូលគ្នាបានល្អ រួចមូលជាដំុៗប៉ុនពងក្រួច ឬធំជាងនេះតាមចំណូលចិត្តស្នូលនំក្រូច ។ ដាក់ខ្លាញ់ក្នុងខ្ទះ និងបើកភ្លើងអោយក្តៅ យកខ្លាញ់បន្តិច មកលាបបាតដៃ ដើម្បីកុំអោយជាប់ដៃពេលលុញម្សៅ ហើយ យកម្សៅដែលលាយរួច មកមូល ហើយធ្វើរាងសំប៉ែត ហើយដាក់ស្នូលសណ្តែកចូល ។ ពេលលុញរួចហើយ យកនំជ្រលក់ល្ងបន្តិច មុនដាក់ចៀនក្នុងខ្លាញ់ ។ ស្រង់នំ ដែលឆ្អិនក្រឡាត ក្រហមល្អ ដាក់ចាន ជាការស្រេច ។

នំប៉ាវ

របៀបធ្វើនំប៉ាវ គ្រឿងផ្សំម្សៅនំប៉ាវ : - ម្សៅមី ៥០០ក្រាម - ស្ករស ១០០ ក្រាម - ម្សៅនំដុត (baking powder) ២ស្លាបព្រាកាហ្វេ - ម្សៅឡើង (Yeast) ២ ស្លាបព្រាកាហ្វេ - អំបិល កន្លះស្លាបព្រាបាយ - ទឹកដោះគោ ៤០០មីលីលីត្រ - ប្រេងឆា ១ ស្លាបព្រាបាយ - ទឹក ១៥០មីលីលីត្រ គ្រឿងផ្សំស្នូលនំប៉ាវ : - បិះគក់ ២ផ្លែរ - ការ៉ុត ៣០០ក្រាម - ផ្សិតស្លឹកត្រចៀកកណ្តុរ ១០០ក្រាម - ផ្សិតកំប៉ុង ១កំប៉ុង - សាច់ជ្រូកចិព្រាាំ ៤០០ក្រាម - អំបិល ស្ករសរ ប្រេងឆា ទឹកសុីអុីវ របៀបធ្វើ : - យកម្ស៉ៅមី មកលាយនឹងគ្រឿងផ្សំសម្រាប់ធ្វើម្សៅ : លាយជាមួយម្ស៉ៅនំដុត ម្សៅឡើង ស្ករស អំបិល ប្រេងឆា ទឹកដោះគោ និងទឹក ។ លាយម្សៅ រួចច្របាច់អោយសប់ ។ ច្របាច់រហូតដល់ម្សៅដូចរូបខាងក្រោម ។ យកក្រណាត់សើមគ្របទុក ១ម៉ោង ។ ការគ្របនេះដើម្បើអោយម្ស៉ៅ និងមេម្ស៉ៅវាឡើងល្អ ។ ពេលម្ស៉ៅឡើងល្អ វាមានពពុះដូចពងបែកលើផ្នែកខាងលើម្សៅ នេះបព្ជាាក់ថាម្សៅគឺអាចយកមករុំបានហើយ ។ - ត្រាំផ្សិតស្លឹកត្រចៀកកណ្តុរ ១០នាទី រហូតដល់ផ្សិតរីក ហាន់ ឬឈូសការ៉ុត បិះគក់ និងហាន់ផ្សិតកំប៉ុង និងផ្សិតស្លឹកត្រចៀកកណ្តុរអោយម៉ត់ - ចិញ្រាំសាច់ជ្រូកអោយម៉ត់ យកសាច់ជ្រូកចិញ្រាំ មកលាយជាមួយបន្លែដែលចិញ្រាំរួច រួចលាយជាមួយគ្រឿងអោយល្មមតាមរសជាតិចូលចិត្ត - ស្ងោរពងទា ៦គ្រាប់ ដើម្បើដាក់លាយជាមួយស្នូល នំប៉ាវ ពេលម្សៅនំប៉ាវទុក ១ម៉ោងក្រោយមក យកមកច្របាច់វា២នាទីទៀតអោយវាហាប់ល្អ - លុញម្សៅជារាងទ្រវែង ហើយកាត់ជាពីរ រួចកាត់កំណាត់ម្សៅជាពីរៗរហូតដល់វាតូចល្មម ប៉ុនកណ្តាប់ដៃរ ។ - យកម្សៅប៉ុនកណ្តាប់ដៃនោះមកលុញ កិនអោយវាសំប៉ែត ។ អាចយកសម្រាប់កិន ឬដបស្រា មកកិនក៏បាន ។ ពេលកិនដើម្បីកុំអោយជាប់ ត្រូវរោយម្សៅមីទទេ លើកំរាល ។ យកស្នូលដែលលាយគ្រឿងរួចមកដាក់កណ្តាល រួចកាត់ពងទា ១កំណាត់ដាក់ជាមួយ ។ រួចរុំម្សៅជារាងជាយៗ រួចវេញចុងម្សៅ ដើម្បីបិតវាអោយជិត ។ កាត់ក្រដាស់ទ្រនាប់នំប៉ាវរាងការេ ប៉ុនបាតដៃទ្រាប់ ។ រំុម្សៅនំរហូតអស់ ។ យកម្សៅមកចំអិន ក្នុងឡាំងសុឹង រយះពេល ១ម៉ោងជាការស្រេច ។

Wednesday, April 20, 2016

ទឹកត្រឡាច

របៀបធ្វើ ទឹកត្រឡាច គ្រឿងផ្សំ - ត្រឡាច ២-៣ ផ្លែ (ចាស់) - ស្ករស ១គីឡួក្រាម - ទឹកធម្មតា ៨-១០ លីត្រ - ស្លឹកតើយ ៥-៦ សន្លឹក របៀបធ្វើ - យកត្រឡាចមកលាងអោយស្អាត រួចកាត់ជាកង់ៗ មិនចិតសំបក ចេញទេបន្ទាប់មកយកទៅអាំងអោយគ្រៀមឆ្អិនបន្តិច រួចទុកមួយអន្លើ។ - យកទឹកទៅដាំអោយពុះ រួចដាក់ត្រឡាចដែលអាំងហើយចូលទុកអោយពុះបន្តិច ទើបដាក់ ស្ករស ស្លឹកតើយចូល រំងាស់រយះពេល ២០ ទៅ ៣០នាទី ហើយស្រង់ត្រឡាច និងស្លឹកតើយចេញ រជាការស្រេច ៕

ពងទាចៀនត្រីប្រម៉ា

របៀបធ្វើ ពងទាចៀនត្រីប្រម៉ា គ្រឿងផ្សំ - ពងទា ៤គ្រាប់ - ត្រីប្រម៉ា ១ខាំ - សាច់ជ្រូក ១ខាំ - ទឹកត្រី ១ស្លាបព្រាបាយ - ស្ករស ១ស្លាបព្រាបាយ - ម្ទេស - ខ្ទឹមស ៤កំពឹស - ប្រេងឆា - បន្លែរ ត្របស្រួយ ពពាយ ត្រសក់ ស្ពៃក្តោប ................ របៀបធ្វើ - សាច់ជ្រូក ខ្ទឹមស ម្ទេស និងត្រីប្រម៉ាចិញ្ច្រាំអោយម៉ត់ - គោះពងទាវាយអោយបែក រួចដាក់សាច់ជ្រូក និងត្រីប្រម៉ាចូលកូរ អោយសព្វល្អ។ - ដាក់គ្រឿងផ្សំរសជាតិចូល។ - ដាំប្រេងឆាអោយក្តៅចាត់ល្បាយពងទាចូលចៀន អោយក្រៀម ទាំងសងខាង។ - រៀបបន្លែរដាក់ចាន ញាុំជាមួយពងទាចៀនត្រីប្រម៉ា ជាការស្រេច៕

ការ៉េមស្វាយ

របៀបធ្វើការ៉េមស្វាយ 🏻គ្រឿងផ្សំ - គ្រីមសំរាប់ធ្វើការ៉េម - ទឹកដោះគោខាប់ - ស្វាយទុំយកទៅក្រឡុកក្នុងម៉ាសីុនកិនទឹកក្រឡុ - ទឹក Vanilla ( ដាក់ក៏បាន អត់ក៏បាន) បន្ទាប់ពីវាយគ្រីម និងដាក់បញ្ចូលគ្នានូវគ្រឿងផ្សំទាំងអស់រួចហើយ យើងត្រូវគ្របការ៉េមដែលមិនទាន់កក ហើយយកវាទៅដាក់ក្នុងទូរទឹកកក នៅកន្លែងដែលកក 4-5ម៉ោងឬ មួយយប់

Wednesday, April 13, 2016

​ការ៉េម​ទឹក​ដោះគោ​ល្ពៅ

តើ​បងៗស្ត្រីមេផ្ទះ​ចង់​ចេះ​ធ្វើ​ការ៉េម​ទឹក​ដោះគោ​ល្ពៅដ៏​ឆ្ងាញ់​សម្រាប់​កូនៗ និង​ គ្រួសារជា​ទី​ស្រឡាញ់​របស់​អ្នក​ទេ? ថ្ងៃនេះ​មក​សាកល្បង​ជាមួយនឹង​ មង្គលការ ទាំង​អស់​គ្នា អ្នក​នឹង​ទទួលបាន​ការ៉េម​ដ៏មាន​រស់​ជាតិ​ឆ្ងាញ់​ក្នុង​រយៈពេល ២០នាទី។ គ្រឿងផ្សំ - ល្ពៅ ២០០ក្រាម - ទឹកដោះគោជូរ​មានជាតិស្ករ ២០០ក្រាម - ទឹកដោះគោខាប់ ៣០ ទៅ ៤០ មីលីលីត្រ ជំហានទី ១៖ - ល្ពៅកាត់​ជាដំតូចៗ ស្ងោឆ្អិន ទុកឲ្យត្រជាក់ ជំហានទី ២៖ - ល្ពៅត្រជាក់ហើយ​យកដាក់ក្នុង​ទូទឹកកក​រហូត​ដល់កក ជំហានទី ៣៖ - យកល្ពៅកក និង​ទឹកយ៉ាអួរទៅ​កិនឲ្យ​ម៉ត់ - នៅពេលដែលល្ពៅម៉ត់បន្ថែម​ទឹកដោះគោខាប់ យើង​កិនប្រហែល ២-៣ នាទីទៀត។ ជំហានទី ៤៖ - ដាក់ក្រែមចូល​ទៅក្នុងប្រអប់​បិទជិតរួច​ដាក់ចូលក្នុង​ទូទឹកកក ២ ម៉ោងញាុំបាន​ហើយ៕

Sunday, April 10, 2016

ការ៉េមចេកស្លឹកតយ

របៀបធ្វើ ការ៉េមចេកស្លឹកតយ  គ្រឿងផ្សំ: - ទឹកដោះគោជូរ 300ml (ប្រមាណ 3 ប្រអប់) - ខ្ទិះដូងកំប៉ុងទិញនៅផ្សារឬផ្សារទំនើប 150ml - ទឹកដោះគោខាប់ 150ml - ស្លឹកតើយ (តយ) ៥ស្លឹក - សណ្តែកដីលីង តាមចង់ - ដូងសរសៃ - ចេក ៤ ផ្លែ របៀបធ្វើ - ចេក1កាត់ជា3រឺ4 - យកស្លឹកតយទៅកិនហើយយកតែទឹក - លាយទឹកដោះគោជូរ, ទឹកដោះគោខាប់ និង ខ្ទិះដូង ទឹកស្លឹកតយ ក្នុងចានធំមួយ - ដាក់ខ្ទិះដែលលាយហើយចូលក្នុងប្រអប់ការ៉េម បន្ទាប់មក ដាក់ចេក 1ស្រទាប់ហើយសណ្តែកដី សរសៃដូង ធ្វើរបៀបនេះរហូតដល់អស់។ - ទុកសណ្តែកដី សរសៃដូងនិងខ្ទិះដូងខ្លះសម្រាប់ដាក់ខាងលើ ដាក់ ខ្ទិះដូងខាងលើច្រើនកុំឲ្យធ្លាក់សណ្ដែកដីនិងសរសៃដូងខណៈពេលដែលយើងបរិភោគ។ - យកទៅដាក់ទូរទឹកកក 4h ។ (អាស្រ័យលើទូរទឹកកក ខ្លះ 2 ម៉ោង រឹងហើយ.

Tuesday, March 1, 2016

ខ្យងស្ងោទឹកប្រហុក

របៀបធ្វើ ខ្យងស្ងោទឹកប្រហុក

គ្រឿងផ្សំ
- ខ្យងស្រែ
- ប្រហុក ១ ស្លាបព្រាបាយកន្លះ (ចិញ្ច្រាំឱ្យម៉ដ្ឋ)
- គល់ស្លឹកគ្រៃ ៥ ស្លាបព្រាបាយ (ឬតាមចំណូលចិត)ហាន់ហើយ
- ខ្ទឹមស ៥ កំពឹស
- ផ្លែម្ទេសទុំ ៣ ផ្លែ ឬច្រើនតាមចំណូលចិត្តចិតតូចៗ
- ខ្ទឹមស និងម្ទេសបុកជាមួយគ្នាឲ្យម៉ត់
- ខ្ទឹមក្រហម ៣ មើមចិតតូចៗ
- ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ
- ស្លឹកក្រូចសើច ២ សន្លឹកហាន់តូចៗ
- រំដេង ១ ស្លាបព្រាបាយចិតឲ្យតូចៗ
- ទឹកឆ្អិន កន្លះចានចង្កឹះ
- ស្ករស ដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត

របៀបធ្វើទឹកប្រហុក
- អ្នកត្រូវយកចានមួយមកដាក់ ប្រហុកដែលចញ្ច្រាំរួច ទឹកក្រូចឆ្មារ ខ្ទឹមស  ម្ទេសបុក រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹកក្រូចសើច និងទឹកឆ្អិន (បើចង់អោយមានពណ័ស ដាក់ទឹកដោះគោឆៅបន្តិច) កូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត (ភាគច្រើនរស់ជាតិរបស់វា គេធ្វើជូរ ប្រៃ ហឹល)។

របៀបធ្វើ
- ដាំទឹកអោយពុះ (ទឹកបន្តិច) ដាក់រំដេងបន្តិច ស្លឹកក្រូចសើចពីរបីសន្លឹក គល់ស្លឹកគ្រៃដំអោយបែក ២គល់ អំបិល ប៊ីចេង និង ស្ករ មួយមុខបន្តិច ដាក់ខ្យងស្ងោរប្រហែល ១០ ទៅ ១៥នាទី។
- ពេលញុំាំឆ្កិះយកសាច់ខ្យង ជ្រលក់ជាមួយទឹកប្រហុក ជាការស្រេច ៕


Monday, February 29, 2016

ទាដុតទឹកឃ្មុំ

របៀបធ្វើ ទាដុតទឹកឃ្មុំ

គ្រឿងផ្សំ
- ទាសំពៅ 1 ក្បាល
- ស្រាអង្ករ 1 ពែង
- ទឹកឃ្មុំ 1 ស្លាបព្រាបាយ
- អំបិល 1 ស្លាបព្រាកាហ្វេ
- ម្រេច 1 ស្លាបព្រាកាហ្វេ
- ម្ទេស 2 ផ្លែ (បុកអោយម៉ត់)
- ខ្ទឹមស 4 កំពិសចិញ្រ្ចាំអោយម៉ត់
- ទឹកឈីអ៊ីវ 1 ស្លាបព្រាបាយ
- ប្រេងខ្យង 1 ស្លាបព្រាបាយ
- ម្សៅស៊ុប 1 ស្លាបព្រាបាយ
- ប្រេងឆា 1 ស្លាបព្រាបាយ

វិធីធ្វេី
- លាងសំអាតទាអោយស្អាត(ពុះខ្នង ឬ ជាបំនែក) យកស្រាអង្ករ លាបអោយសព្វ ទុកវាមួយឡែកយ៉ាងហោចណាស់មួយម៉ោង។
បុកម្រេចអោយម៉ត់ដាក់ក្នុងចានធំមួយ (សម្រាប់ប្រលាក់) ដាក់អំបិល ខ្ទឹមសទឹកឈីអ៊ីវ ប្រេងខ្យង ប្រេងឆា ទឹកឃ្មុំ អំបិល ម្ទេស ច្របល់ចូលគ្នាសព្វ ។
- យកទាប្រលាក់ជាមួយគ្រឿងផ្សំដែលបានលាយរួចអោយចូលជាតិ។ ទុកវាចោលម៉ោងមួយ ទៀត។
- យកទាដែលប្រលាក់ រុំ ជាមួយ ក្រដាស់អាលុយមីញ៉ូម (ដាក់ទាំងទឹកដែលចេញពីការប្រលាក់ទាចូលផង)។ រូចយកទៅដុតក្នុង oven ក្នុងកំដៅ 400c រយៈពេលប្រហែល 30 នាទី។
- បន្ទាប់មកយកទាចេញពី oven ហើយដាក់អាំងអោយក្រហមល្អ ប្រហែលជា 30 នាទី ជាការស្រេច។

វិធីធ្វេីទឹកជ្រលក់
- ទឹកឃ្មុំ 1 ស្លាបព្រាបាយ
- ស្ករ 1 ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា 1 ស្លាបព្រាបាយ
- ទឹកត្រី 2 ស្លាបព្រាបាយ
- ម្ទេស 2 ផ្លែ (ហាន់ល្អឹតៗ)
- ខ្ទឹមស 4 កំពិសចិញ្រ្ចាំអោយម៉ត់
- ប្រេងឆា 1 ស្លាបព្រាបាយ
- ដាំខ្ទះអាយក្តៅ ដាក់ប្រេងឆា ខ្ទឹមស ម្ទេស បំពងអោយឈ្ងុយ និង ប្រែពណ័ រួចដាក់ ស្ករ ទឹកក្រូចឆ្មា កូរឱ្យបានសព្វល្អប្រហែល 1 នាទី ។
- បន្ថែម ទឹកឃ្មុំ ស្ករ ទឹកត្រី ទុកអោយពុះ រូចដួលដាក់ចានជាការ ស្រេច។
ពេលទទួលទាន អាចបន្ថែមជាមួយបន្លែដូចជា សាឡាត់បៃតង ប៉េងប៉ោះ ត្រសក់ តាមចំនូលចិត្ត ។

ងាវឆាអំពិលទុំ

របៀបធ្វើ ងាវឆាអំពិលទុំ

គ្រឿងផ្សំ
- ស្កសរ ២ ស្លាព្រាកាហ្វេ
- ម្ទេស ២ ឬ ៣ ផ្លែ
- ស្លឹកជី ៣ សន្លឹក
- ងាវស្រស់ ៥០០ ក្រាម
- ប្រេងឆា ១ ស្លាព្រាកាហ្វេ
- អំបិល ១ ស្លាព្រាកាហ្វេ
- ប៊ីចេង ១ ស្លាព្រាកាហ្វេ
- ទឹកត្រី ៣ ស្លាព្រាកាហ្វេ
- អំពិលទុំ ៤-៥ គ្រាប់
- ចិញ្ច្រាំខ្ទឹម ២-៣ កំពិស

របៀបធ្វើ
- យកងាវមកត្រាំទឹកអង្ករប្រហែលមួយម៉ោង បន្ទាប់មកលាងទឹកឲ្យស្អាតស្រងទុកឲ្យស្រសទឹក។
- ម្ទេសហាន់ជាបញ្ឆិតៗ និងបេះស្លឹកជីទុករោយពីលើងាវ។
- លាយប្រេងឆាមួយស្លាព្រាកាហ្វេជាមួយនិងអំបិលស្ករ, ប៊ីចេង, ទឹកត្រីព្រមទាំងអំពិលទុំក្នុងកូនចានមួយកូរឲ្យសព្វទុកមួយអន្លើ។
- ចិញ្ច្រាំខ្ទឹមបំពងឲ្យឡើងឈ្ងុយ បន្ទាប់មកចាក់ទឹកម្ចូដែលបានលាយទុកនោះចូលរួចបន្ថែម ឆាងាវមួយត្រឡប់ឲ្យងាវហាមាត់ដួសដាក់ចានរួចបន្ថែមម្ទេស និងស្លឹកជីដែលបានរាបទុកមកដាក់ពីលើជាកាស្រេច។ អ្នកអាចឆាងាវជាមុនសឹមដាក់ទឹកម្ជូជាក្រោយក៏បានដែល៕

សម្លរប្រហើរនំបញ្ចុក

របៀបធ្វើ សម្លរប្រហើរនំបញ្ចុក

គ្រឿងផ្សំ
-ត្រីរ៉ស់ ១ ក្បាល ៥០០ ក្រាម ធ្វើឲ្យស្អាត
-គ្រឿង ២-៣ ស្លាបព្រាបាយ (គ្រឿងបុកហើយត្រូវមានលាយខ្ទឹមស)
- ខ្ទិះដូង (ដើម) ១ កូនចាន
- ខ្វិះដូង (ចុង) ១ ចានគោម
- ប្រហុក ៤-៥ ត្រី (ត្រីតូចល្មម)
- ប៊ីចេង ២ ស្លាបព្រាកាហ្វេ
- ស្ករស ១ ស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាកាហ្វេ

វិធីធ្វើ
១. ដាក់ដាំទឹកឲ្យពុះដើម្បីស្ងោរត្រី ពេលដែលត្រីឆ្អិនហើយ អ្នកត្រូវស្រង់ត្រីនោះទុកដោយឡែកសិន រីឯទឹកដែលសល់ពីស្ងោរត្រីក៏ទុកដែរ។
២. យកទឹកដែលស្ងោរត្រីដាក់ដាំជាមួយខ្ទិះដូង (ខ្ទិះចុង) ឲ្យពុះ បន្ទាប់មកយកប្រហុកមកជ្រុម រួចគ្របទុកបន្ថយកំដៅដាក់តិចៗសិន។
៣. យកត្រីដែលស្ងោរឆ្អិនបេះយកតែសាច់យកទៅបុកជាមួយគ្រឿង ប៉ុន្តែកំឲ្យម៉ត់ពេក រួចយកខ្ទិះដូង (ខ្ទិះដើម) មកចាកដាក់លាយជាមួយច្របល់ចូលគ្នា រួចចាក់ចូលទៅក្នុងទឹកដែលសល់ពីស្ងោរត្រីនោះ។
៤. ពេលដែលទឹកសម្លរពុះទើបអ្នកបន្ថែម ប៊ីចេង, ស្ករស និងអំបិល រួចភ្លក់មើល ប្រសិនបើស្ទើររស់ជាតិបន្ថែមទៅតាមចំណង់ចូលចិត៕

សាច់សាស៊ីវ

របៀបធ្វើសាច់សាស៊ីវ

គ្រឿងផ្សំ
- ស្រាសរ ១ស្លាបព្រាបាយ
- ប្រេងល្ង ១ស្លាបព្រាកាហ្វេ
- លក្សអាហារពណ៌ក្រហម ១ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ខ្ទឹមសជញ្រ្ចាំ ៥ កំពិល
- ខ្ញីជញ្រ្ចាំ២ ស្លាបព្រាកាហ្វេ
- តៅហ៊ូកំប៉ុង ២ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
- ទឹក Hoisin ឬ ប្រេងខ្យង ១ ស្លាបព្រាបាយ
- ទឹកឃ្មុំ ២ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវខ្មៅ ១ ស្លាបព្រាបាយ
- សាច់ជ្រូក ៥០០ ក្រាមហាន់ជា៤ដុំ

របៀបធ្វើ
- លាយគ្រឿងផ្សំទាំងអស់ចូលគ្នា កូរអោយសព្វ រូចយក ៣/៤ នៃគ្រឿងផ្សំ មកប្រលាក់ជាមួយសាច់ជ្រូក ច្របល់អោយសព្វ ទុកប្រហែលជា ១០ នាទី។
- យកសាច់ទៅអាំងប្រហែលជា ១៥នាទី ទើបត្រលប់សាច់ម្តង ហើយ អាំង ប្រហែលជា ១៥នាទីទៀត ទើបយកគ្រឿងផ្សំ ដែលនៅ សល់មក លាបសាច់ ហើយអាំងប្រហែលជា ៥ នាទីទៀត ជាការស្រច៕

ទឹកតៅហ៊ូ

របៀបធ្វើ ទឹកតៅហ៊ូ

គ្រឿងផ្សំ
- តៅហ៊ូកែវ(ភាសាចុងភៅហៅថាតៅហ៊ូ ស្អុយ)2ស្លាបព្រាបាយ
- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
- ប្រេងឆា 2ស្លាបព្រាបាយ
- ទឹកដោះគោឆៅ 3ស្លាបព្រាបាយ
- ស្ករស4-5ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ1ស្លាបព្រាកាហ្វេ(ដាក់ក៏បាន មិនដាក់ក៏បាន)
- ទឹកស៊ុបរម្ងាស់ពីឆ្អឹងមាន់ 3ស្លាបព្រាបាយ

វិធីធ្វើ
យកគ្រឿងទាំងអស់ឆាចូលគ្នាឲ្យឈ្ងុយរលាយសាច់មួយសឹមភ្លក្សមើលថែមថយ រសជាតិតាមចំណូលចិត្ត។

នំបញ្ចុក ទឹកញំា

វិធីធ្វើ នំបញ្ចុក ទឹកញំា
គ្រឿងផ្សំ    
-នំបញ្ចុក ១ គ.ក្រ      
-សាច់ជ្រូក ហាន់ចំណិត៤ជ្រុង ៤ ស្លាបព្រាបាយ      
-ស្បែកជ្រូកស្ងោរឆ្អិន ហាន់ជាសរសៃ ៣ ស្លាបព្រាបាយ      
-បង្គាក្រៀម ១ ស្លាបព្រាបាយ
-គល់ស្លឹកគ្រៃ ហាន់ ១ ស្លាបព្រាបាយ      
-ទឹកត្រី ២ ស្លាបព្រាបាយ      
-ស្ករត្នោត ១/២ ស្លាបព្រាបាយ      
-ខ្ទឹមស ៥ កំពឹស      
-ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ      
-ម្ទេស ៥ គ្រាប់      
-ក្បាលខ្ទិះដូង ១ ចានចង្កឹះ    
-ម្ទេសម៉ដ្ឋ តាមចូលចិត្ត      
-ប៊ីចេងអាជីណូម៉ូតូ ឬម្សៅស៊ុបរ៉តឌឺ បន្តិចបន្តួច      
-បន្លែផ្សេងៗ មានត្រសក់ ត្រយូងចេក ត្រកួន, ព្រលឹត, ផ្កាស្នា,ល្ហុង ហាន់ ឬ កោសជាសរសៃ
រួមជាមួយផ្លែឈើរសជាតិជូរផ្សេងៗ ដូចជាស្វាយខ្ទី, ម្នាស់, ម្កាក់ ហាន់ជាដុំ ៤ជ្រុងតូចៗ។

វិធីធ្វើ:
ដំបូង   ធ្វើទឹកញាំ   ដោយបុកខ្ទឹម  ម្ទេស   លាយជាមួយទឹកត្រី ស្ករត្នោត ប៊ីចេង អាជីណូម៉ូតូ
ឬម្សៅស៊ុបរ៉តឌី ក្រូចឆ្មារ ភ្លក្សរសជាតិ។ រួចយក ដូងទុំកោសមកពូតជាក្បាលខ្ទិះ ១ចានចង្កឹះ
ទុកលាយជាមួយទឹកញាំ ឬយកមកលាយជាមួយទឹកញាំ ដែលបានត្រៀមរួច ជាការស្រេច៕

ជើងជ្រូកបំពង់ស្រួយ

របៀបធ្វើ ជើងជ្រូកបំពង់ស្រួយ
គ្រឿងផ្សំ
    - ជើងជ្រូក(ជើងមុខ)១គ.ក្រ
    - អុបឆឺយ(ឈើឯម) ៣ចំណិត
    - ប៉ូចកាក់ ៤ផ្កា
    - ឬសជីរវ៉ាន់ស៊ុយ ដំឲ្យបែក ៤គល់
    - ខ្ទឹមស ៨ទៅ ១០កំពឹស
    - ម្រេចគ្រាប់ ១០គ្រាប់
    - ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ
    - ទឹកម្ទេស ៣ស្លាបព្រាបាយ
    - បន្លែស្រស់ៗ ស្ពៃក្ដោប ប៉េងប៉ោះ ១មុខៗ ២០០ក្រាម
    - ប្រេងឆា សម្រាប់បំពង ២វែកសម្ល

វិធីធ្វើ
    ១. ជើងជ្រូក រោលឆ្អើរភ្លើងឲ្យក្រៀម មុននឹងយកទៅលាងទឹកឲ្យស្អាត កោររោមរលីង រួចលាងទឹកម្ដងទៀត ហើយសំដិលឲ្យស្ងួត ។

    ២. បុកខ្ទឹមស ម្រេច និង ឫសជីរវ៉ានស៊ុយចូលគ្នា ទុកមួយអន្លើសិន ។

    ៣. ជើងជ្រូក រៀបដាក់ចូលឆ្នាំង សម្រាប់ស្ងោរ ចាក់ទឹកចូលល្មមលិច រួចបង់ មើមខ្ទឹម ម្រេច និងឫសជីរវ៉ាន់ស៊ុយ ដែលបុកហើយ ចូល។ ថែមអុបឆឺយ ប៉ូចកាក់ ទឹកស៊ីអ៊ីវ និងទឹកម្ទេស ហើយរំងាស់ប្រមាណ២ម៉ោង ។ បើរីងទឹក ថែមទឹកចូលទៀត រំងាស់រហូតជើងជ្រូកផុយ សឹមស្រង់ឡើងទុកឲ្យស្ងួត ។

    ៤. ដាក់ខ្ទះលើភ្លើងឲ្យក្ដៅ ហើយចាក់ប្រេងឆាចូល ។ បន្ទាប់មកដាក់ជើងជ្រូក នោះចូលបំពងឲ្យស្រួយ ដោយប្រើរយៈពេលប្រមាណ ១៥ ទៅ ២០នាទី សឹមដួសឡើងទុកឲ្យស្រស់ប្រេង ។

    ៥. រៀបជើងជ្រូកបំពង ដាក់ចាន និងបន្លែ ទឹកត្រីបុក ញ៉ាំជាមួយបាយក្ដៅៗ ៕

ខមាន់ឆ្នាំងដី

របៀបធ្វើ ខមាន់ឆ្នាំងដី

គ្រឿងផ្សំ
- ភ្លៅមាន់ ១គីឡូ
- ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ
- ទឹក ២ចានចង្កិះ
- ទឹកខ្មេះ ២ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ
- ប្រេងឆា ២ស្លាបព្រាបាយ
- ស្ករត្នោត ៣ស្លាបព្រាបាយ
- ខ្ទឹមបារាំង ១ដុំ ហាន់ល្អិតៗ
- ម្ទេស ២ផ្លែចិញ្រ្ចាំអោយម៉ដ្ធ
- ខ្ទឹមស ៤កំពិសចិញ្រ្ចាំអោយម៉ដ្ធ
- ខ្ញីចិញ្រ្ចាំ ២ស្លាបព្រាបាយ

របៀបធ្វើ
- ភ្លៅមាន់ លាងទឹកអោយស្អាត ទុកអោយស្ងួតទឹក។
- លាយទឹកស៊ីអ៊ីវ ទឹក ទឹកខ្មេះ ទឹកត្រី និងទឹក្រូចឆ្មារ ក្នុងចានមួយ អោយសព្វទុកមួយឡែក។
- ដាំប្រេងឆាក្នុងខ្ទះអោយក្តៅ ដាក់ភ្លៅមាន់បំពងដោយប្រើភ្លើងមធ្យម រាល់៥នាទីប្រែវាម្តង រហូតដល់ភ្លៅមាន់ប្រែជាក្រហមល្អ រួចស្រង់ ទុកមួយឡែត។
- យកឆ្នាំងដី ដាក់ស្ករត្នោតកំលោចអោយឡើងជើងអង្ក្រង រួចចាក់ ទឹកផ្សំរសជាតិចូល កូរពីរបីត្រឡប់ ដាក់ភ្លៅមាន់ ខ្ទឹមបារាំង ម្ទេស ខ្ទឹមស និងខ្ញី ចំអិន រហូតដល់សាច់ឆ្អឹនល្អ និងស្ងួតទឹកបន្តិច ប្រហែលជា ៣០ទៅ៣៥ នាទីជាការស្រេច៕


សម្លរណាំយ៉ា

របៀបធ្វើ សម្លរណាំយ៉ា

គ្រឿងផ្សំ
- ត្រីតាមចំនូលចិត្ត ៨ខាំ
- ទឹក ៥ចានចង្កិះ
- ស្លឹកក្រូចសើច ៥-៦សន្លឹក
- គល់ស្លឹកគ្រៃ ៣ដើម (ដំអោយបែក កាត់ខ្លីៗ)
- រមៀត ៣-៤ដុំ (ដំអោយបែក)
- អំបិល ១ស្លាបព្រាបាយ
- ស្ករ ១ស្លាបព្រាបាយ

គ្រឿងការី
- ម្ទេសគ្រៀម ៥ផ្លែ
- ម្ទេស តាមចិត្ត
- គល់ស្លឹកគ្រៃហាន់ល្អិតៗ ៣ស្លាបព្រាបាយ
- រមៀត ៣ដុំ
- រំដេងហាន់ល្អិតៗ ១ស្លាបព្រាបាយ
- ខ្ទឹមស ១០កំពិស
- ខ្ទឹមក្រហម ៤ដុំ
- កាពិ ១ស្លាបព្រាបាយ

របៀបធ្វើ
- ត្រីធ្វើអោយស្អាត កាត់ជាពីរ។
- ដាំទឹកអោយពុះដាក់ គល់ស្លឹកគ្រៃ រមៀត ស្លឹកក្រូចសើច អំបិល ស្ករ និង ត្រីចំអិនរហូតដល់ឆ្អឹន រួចស្រង់ទុកអោយត្រជាក់ បេះយកសាច់។
- បុកគ្រឿងការីទាំងអស់ចូលគ្នាអោយម៉ដ្ធល្អ សឹមដាក់សាច់ត្រីបុក ជាមួយរហូតរលាយជាសាច់មួយ។
- យកគ្រឿងបុកដាក់ចូលក្នុងទឹកស្ងោរត្រី ទុកអោយពុះ ភ្លក្សរសជាតិ តាមចំនូលចិត្ត យកទៅញុំាំជាមួយនំបញ្ចុក និងបន្លែជាការស្រេច៕

Ingredients
- 500 g of rice noodle
- 800 g of fish
- 5 cup of water
- 5-6 Kaffir lime leaves
- 3 lemongrass
- 3-4 turmeric
- 1 tbsp of salt
- 1 tbsp of sugar

For curry paste
- 5 dried red chili, soak
- 10-15 bird chili
- 3 tbsp of lemongrass
- 3 tbsp of galangal
- 2 tbsp of turmeric
- 4-5 shallots
- 10-15 garlic cloves
- 1 tbsp of shrimp paste
- 1 tsp of black pepper corn

Preparation
- Cut fish in half.
- Crush lemongrass and turmeric set aside.
- Boil the water add lemongrass, turmeric, Kaffir lime leaves, salt, sugar and fish into pot. Simmer until cook than cool down.
- Pound dried red chili, bird chili and black pepper corn until smooth
- Add lemongrass, galangal, turmeric, garlic, shallots, shrimp paste and cooked fish pound until all ingredients combine.
- Add curry paste into fish stock.
- Serve rice noodles with spicy curry sauce and vegetable. Ready to serve.

Thursday, February 25, 2016

របៀបធ្វើ នំប័ុង

គ្រឿងផ្សំ
- ម្សៅមី ២កំប៉ុង
- ម្សៅដំបែ ឬ ម្សៅហើម ១ស្លាបព្រាបាយ
- ទឹកដោះគោឆៅ ១កំប៉ុង
- ស្ករ ២ស្លាបព្រាកាហ្វេ
- ប្រេងចៀន ១ស្លាបព្រា
- អំបិល ចុងស្លាបព្រាកាហ្វេ

របៀបធ្វើ
- កំដៅទឹកដោះគោ រួចចាក់ស្ករ អំបិល ប្រេងចៀន និង មេដំបែចូល លាយអោយសព្វ។
- បន្ទាប់មកចាក់ម្សៅចូល លាយរហូត ដល់ស្អិតរមួត កើតជាដុំ មូលមួយដុំ។
- យកដុំម្សៅគ្របទុកចោល ប្រហែល ១៥នាទី។
- យកម្សៅ បែងជាពីរដុំ ច្របាច់ពូតជារាង មូល ពងក្រពើ ឬ ទ្រវែង រួចយកកំាបិតឆូតមុខលើ មួយឆ្នូត ពីរ សម្រាប់លំអនំ។
- តម្រៀបម្សៅដែលលុញហើយ ទៅលើថាស ទុកចោល ប្រហែល ៣០នាទី។
- កំដៅឡចង្រ្កាន អោយក្តៅ កម្រិត ៣៧៥អង្សា ហ្វារិនហៃ ឬ ១៩០អង្សាសេ។
- ដាក់ថាសនំចូលឡ ដុតចំនួន ៤០នាទី។
- បើមិនចង់អោយខ្លោចមុខលើ សូមយក បន្ទះអាលុយមីញ៉ូម បត់ដាក់ពីលើនំ នៅពេលដុតបាន ៣០នាទី បន្ទាប់មក ទើបដុតបន្ត ចំនួន ១០នាទីទៀត ដើម្បីអោយនំប័ុង ឆ្អិនសព្វ។
- ពេលឆ្អិន អាចបរិភោគលេងធម្មតា ឬ ជាមួយទឹកស៊ុប ការី សម្លខ្ទិះ ណាតាំង កាពិឃិញ ត្រីខ ទឹកដោះគោផ្អែម ជាដើម។


ទំពាំងស្ងោរមាន់

របៀបធ្វើ ទំពាំងស្ងោរមាន់
គ្រឿងផ្សំ
- មាន់១
- ទំពាំងស្រុក១
 - ទឹកត្រី១វែក
- អំបិលចុងស្លាបព្រាកាហ្វេ
- ស្ករ ១ស្លាបព្រាកាហ្វេ
- គល់ស្លឹកគ្រៃ ១ដើម
- ខ្ទឹមស៥-៦កំពឹស
- ម្ទេស៣-៤គ្រាប់
- ប្រេងឆា ២ស្លាបព្រា

របៀបធ្វើ
១- លាងមាន់អោយស្អាត កាប់ជាដុំៗ។
២- ហាន់ទំពាំងស្តើងៗ ស្រុះទឹកពុះ មួយសា ចោលសិន អោយបាត់ហាង។
៣- យកខ្ទឹម ម្ទេស គល់ស្លឹកគ្រៃ(កាត់កង់ៗខ្លី) លីងជាមួយខ្លាញ់ក្តៅ អោយឈ្ងុយ
៤- ចាក់ទឹកត្រី ស្ករ និង អំបិល ចូល កូរអោយសព្វ រួចចាក់ទឹកចូល ដាំអោយពុះ។
៥- ចាក់សាច់មាន់ចូល ដាំអោយពុះ។ សូមកុំគ្របគម្របឆ្នាំង ព្រោះនាំអោយល្អក់ទឹក។
៦- សូមកុំដាក់ភ្លើងខ្លាំងពេក ក្រែងពុះផុរពពុះចេញក្រៅឆ្នាំង ហើយកុំដួសយកកករពពុះចោល ពេលកំពុងរំងាស់ ព្រោះរសជាតិខ្ទឹមម្ទេស នៅអណ្តែតជាមួយពពុះទាំងនោះ។ ពេលរំងាស់យូរទៅ ពពុះនឹងបាត់រូបឯងហើយ។
៧- ពេលមាន់ពុះហើយ សូមដាក់ទំពាំងចូល រំងាស់ជាមួយគ្នា ទាល់តែសាច់មាន់ផុយទន់ស្បែក។
៨- ភ្លក្សថែមថយគ្រឿង តាមចំណូលចិត្ត។
៩- ពេលបរិភោគ អាចបង់ស្លឹកខ្ទឹមថែម តាមរបៀបចិន។
១០- បើចង់បរិភោគតាមរបៀបខ្មែរ យើងត្រូវធ្វើទឹកប្រហុកមានជីរម្ទេសម្ជូរក្រូចឆ្មារ សម្រាប់ជ្រលក់សាច់ បន្តែមទៀត។

របៀបធ្វើ មឹកអាំងញាត់ស្នូល

របៀបធ្វើ មឹកអាំងញាត់ស្នូល

គ្រឿងផ្សំ
- មឹកធំៗ ៣ទៅ5ក្បាល
- ស្លឹកជីរវ៉ាន់ស៊ុយចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ ១-២ ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាកាហ្វេ
- សាច់ជ្រូកចិញ្ច្រាំ ១ខាំ
- ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
- ការ៉ុតចិញ្ច្រាំ ១ស្លាបព្រាបាយ
- ខ្ទឹមបារាំងចិញ្ច្រាំ កន្លះស្លាបព្រាបាយ
- ម្ទេសហាវ៉ៃព៌ណក្រហមចិញ្ច្រាំ ១ស្លាបព្រាបាយ
- ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមកាត់ខ្លីៗ ១ស្លាបព្រាកាហ្វេ
- ប្រេងឆា ១ស្លាបព្រាបាយ

#របៀបធ្វើ
- ដាំខ្ទះអោយក្តៅ ដាក់ខ្ទឹមសបំពងអោយប្រែព៌ណ សឹមដាក់សាច់ជ្រូកឆាពីរបីត្រឡប់ បន្ថែរសជាតិដោយ ទឹកស៊ីអ៊ីវ ស្ករ ប្រេងខ្យង ម្ទេសហាវ៉ៃ ម្រេចម៉ត់ ការ៉ុត ខ្ទឹមបារាំង និងស្លឹកជីរវ៉ាន់ស៊ុយ  ឆាផ្សំចូលគ្នាឲ្យបានរសជាតិតាមចំណង់ចំណូលចិត្ត។
- យកសាច់ឆាទៅញាត់នៅក្នុងមឹកឲ្យសមល្មមណែនល្អរួចយក ឈើចាក់ធ្មេញខ្ទាស់មុខវាកុំឲ្យធ្លាយស្នូលចេញមកក្រៅ ។
- បន្ទាប់មកយកវាទៅអាំងឲ្យឆ្អិន សឹមលើកដាក់ចាននិងហាន់ជាចំណិតៗ ។
ទទួលទានជាមួយទឹកប៉េងប៉ោះឬទឹកត្រីកោះកុងនិងបាយសក្តៅៗឬធ្វើជាគ្រឿងក្លែមក៏បាន។